Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut
Showing posts with label Love - Sexy. Show all posts
Showing posts with label Love - Sexy. Show all posts

​ចំណុច​ស្រើបស្រាល​ទាក់ទាញ​អារម្មណ៍​ផ្លូវភេទ

ក្រុម​អ្នកជំនាញ​ក្នុង​រឿង​សុភមង្គល​ស្នេហា​បាននាំគ្នា​ណែនាំ​ទុក​ថា ការផ្តួចផ្តើម​ធ្វើការ​ងា​រលើ​គ្រែ
មិនមែន​ចេះតែ​ធ្វើទៅ​តាមចិត្ត​នឹកឃើញ​បានឡើយ ព្រោះ​ទាមទារ​ឲ្យ​គូស្នេហ៍​នីមួយៗ ត្រៀមលក្ខណៈ​សម្បត្តិ ឲ្យ​បាន​គ្រប់គ្រាន់​ជាមុនសិន ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​មួយ​នេះ ។ កត្តា​ដែល​ទាមទារ​ឲ្យ​មាន​ចាំបាច់​មុនពេល​រួមដំណេក​នោះ គឺ​ការ​កម្តៅ​សាច់ដុំ ដើម្បី​បញ្ចៀស​បញ្ហា​រងរបួស​ដ​ល់​សាច់ដុំ​ផ្សេងៗ​នៅក្នុង​រាងកាយ ជាពិសេស​វិធី​នេះ​ជួយ​អូសបន្លាយ​ពេល​មិន​ឲ្យ​ហ្គេម​ស្នេហា​អ្នក​ទាំងពីរ ឆាប់​បញ្ចប់​ទៅដោយ​គ្មាន​ន័យ​ទៀតផង ។
- ដើមទ្រូង : ក្រៅពី​អវយវៈ​សំខាន់​របស់​ស្ត្រី​ហើយ​នោះ បរិវេណ​មួយ​នេះ​មាន​សភាព​ស្តើង​ឆាប់​ចាប់បាន​អារម្មណ៍​ប៉ះពាល់​លឿន​បំផុត ។​
- ចុង​សុដន់ : ជាទី​តាំង​មួយ​សំខាន់​ដូចគ្នា ព្រោះ​ទីនេះ​បន្តុំ​ទៅដោយ​ប្រព័ន្ធ​សរសៃ​ប្រាសាទ ។ ចំណុច​មួយ​នេះ​អារម្មណ៍​ដែល​ទទួលបាន​មិន​កំណត់ថា ជា​បុរស​ឬ​ស្ត្រី​នោះទេ ។
- ត្រង់​គន្លាក់​គល់​ក : ជា​ប្រភព​បន្តុំ​នូវ​សរសៃប្រសាទ និង​សរសៃឈាម​ល្អិតៗ ជាច្រើន​សម្រាប់រ​ត់ទៅ​ចិញ្ចឹម​បរិវេណ​នានា​ទូទាំង​រាងកាយ ទើប​ពេល​រង​ការ​ស្ទាប​បបោសអង្អែល​នៅត្រង់​នេះ ឆាប់​កើតមាន​អារម្មណ៍​ស្រៀវ​ស្រើប​រហ័ស​បំផុត ។
- បបូរមាត់ : នេះ​ជា​ចំណុច​មួយ​ដែល​ជនជាតិ​អាស៊ី​ពុំ​សូវ​មាន​ចំណូលចិត្ត តែ​បច្ចុប្បន្ន​ដោយ​ឥទ្ធិពល​របស់លោក​ខាងលិច ឬ​ពួក​អឺរ៉ុប​បាន​អូសទាញ​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ​របស់​អាស៊ី មាន​ចំណូលចិត្ត​ធ្វើតាម​កាន់តែ​ច្រើនឡើង​តាម​លំដាប់ ។
- ត្រគាក : លោកអ្នក​ប្រហែលជា​មិនទាន់​ជ្រាប​ទេ​ថា រូប​សញ្ញា​បេះដូង គឺមាន​ប្រភព​កំណើត​ចេញពី​ទ្រង់ទ្រាយ​ត្រគាក​របស់​មនុស្ស​ស្រី​នោះឯង ។ ដូច្នេះ​គេ​មិន​ចម្លែក​ទេ​ថា អវយវៈ​មួយ​នេះ​ក៏​ងាយ​ភ្ញោ​ច​អារម្មណ៍​ស្រើបស្រាល​បាន​ដូចគ្នា ។
- គល់ភ្លៅ​ក្បែរ​ក្រលៀន : ដោយសារតែ​ចំណុច​មួយ​នេះ​ស្ថិត​ក្បែរ​អវយវៈ​ភេទ ដែលមាន​ឥទ្ធិពល​ទាក់ទាញ អារម្មណ៍​ផ្លូវភេទ​លឿន​បំផុត និង​ជា​បរិវេណ​មាន​ស្បែក​ស្តើង​ជាងគេ ដូច្នេះ​វា​ក៏​ជា​ចំណុច​យ៉ាងសំខាន់​មួយ​សម្រាប់​ភ្ញោ​ច​ដុត​រោល​អារម្មណ៍ ឲ្យ​ស្រៀវ​ស្រើប​រហ័ស​ទាន់​ចិត្ត​ផងដែរ ។
- ទ្វារធំ (​ឬ​រន្ធ​គូទ​) : អាច​ពោល​បាន​ថា ជា​ចំណុច​អាថ៌កំបាំង​មួយ ដែល​មនុស្ស​ច្រើន​នាក់​មិន​បានដឹង​នោះ គឺ​ចំណុច​ស្រើប​របស់​ស្ត្រី គី​គ្លី​តូ​រី​ស ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​បង្អស់​នៃ​ទ្វារមាស តែ​ចំណុច​ភ្ញោ​ច​ឆាប់​ស្រៀវ​ស្រើប​បំផុត​របស់​បុរស គឺ​ស្ថិតនៅ​ជុំវិញ​ត្រសាល់​គូទ​នោះឯង ។ ក៏ប៉ុន្តែ​សម្រាប់​ជនជាតិ​អាស៊ី​បាន​ប្រកាន់​តៗ​គ្នា​មក​ថា ជា​ចំណុច​មួយ​ស្មោកគ្រោក​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត ។
ក្រៅពី​ចំណុច​ភ្ងោ​ច​អារម្មណ៍​ផ្លូវភេទ​ដូច​បាន​រៀបរាប់​មក​ខាងលើនេះ ក៏​នៅមាន​ចំណុច​បន្ទាប់បន្សំ​ដទៃទៀត ដែល​មនុស្ស​មិនសូវ​បាន​សាកល្បង​ប្រើប្រាស់ តែ​អាច​ធានា​គុណ​ភាពមិន​អន់​ជាង​គ្នា​ប៉ុន្មាន​ដែរ ។ ចំណុច​អស់ទាំងនោះ​មានដូចជា :
- ក្រលៀន : ព្រោះ​ជាទី​តាំង​មួយ​ស្ថិត​នៅក្បែរ​អវយវៈ សំខាន់​សម្បូរ​សរសៃប្រសាទ ជាពិសេស​មាន​ស្ថានភាព​ស្បែក​ស្តើង​ជាងគេ​ទៀតផង ។ យើង​អាច​បញ្ជាក់​ការពិត​បាន​ថា សូម្បី​រង​ការ​កកិត​បន្តិចបន្តួច​ក៏​អាច​បង្ក​ឲ្យ​បរិវេណ​មួយ​នេះ ងាយ​រង​អាកា​រៈរ​លាក​បានដែរ ។
- ស្លឹកត្រចៀក : កុំថាឡើយ​ប្រើ​ដៃ​ប៉ះ​ថើៗ នៅលើ​អវយវៈ​មួយ​នេះ សូម្បី​ពេល​អ្នក​ទាំងពីរ​កំពុងតែ​ធ្វើ​សកម្មភាព​លើ​គ្រែ​នោះ ហើយ​មាន​ភាគី​ណាមួយ​ប្រើ​សំឡេង​ខ្សឹប​ស្រាលៗ នៅក្បែរ​ត្រចៀក​ក៏​ជួយ​ភ្ញោ​ច​អារម្មណ៍​ឲ្យ​ស្រើបស្រាល​បាន​មួយកម្រិត​ទៀតផង ​ដែរ ៕
Read more
 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.