Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

Abandoned at birth? Sihana, the alleged third son of Sihanouk and Monineath, arrested for using fake birth certficate , khmer

Sihana, the man who claimed to be the third son of King Sihanouk and Queen Monineath (Photo: Koh Santepheap)
Synopsis: The Kandal province authority arrested a man by the name of Sihana who came to register for the upcoming election. The man showed a birth certificate indicating that he was born on 5 November 1981 in Dangkao district, Phnom Penh city. His father name is Norodom Sihanouk who was born on 10 March 1912 in Phnom Penh, his mother's name is Monineath, a French citizen born on 06 September 1936 in Subuya department, Cabigna district, France. The authority arrested him because it appeared that his birth certificate was fake.

KI-Media Note: Any parents in Beijing who lost their son, please come and collect him at the police station before he is sent to rot in Prey Sar! Don't say we didn't tell you!

បុរសម្នាក់​​តាំង​ខ្លួន​​ជាបុត្រាពៅរបស់​​​សម្តេច​ឪ

ថ្ងៃព្រហស្បត្ត៏ ទី១ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៨:២៦
ដោយ​ ៖ ប្រុសកោះ
កោះសន្តិភាព

ខេត្តកណ្តាល​​​ ៖ ​បុរស​ម្នាក់​ដែល​​​​តាំង​ខ្លួន​ជា​បុត្រា​ពៅ​​របស់​សម្តេច​ព្រះ​ន​រោ​ត្តម ​សី​ហ​នុ និង​​ព្រះរាជ​អគ្គ​មហេសី នរោត្តម ​មុនិនាថ ​សីហនុ បាន​ទៅ​ចុះ​​​ឈ្មោះ​​​បោះ​ឆ្នោត​នៅ​សាលា​ឃុំ​ស្វាយ​រលំ​ ​ស្រុក​ស្អាង​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ កញ្ញា​។ ជន​នេះ​បាន​បង្ហាញ​សំ​បុត្រ​​បញ្ជាក់​កំណើត​ដល់​មេ​ឃុំ​​ ​តែ​​មេ​ឃុំ​​​​​សង្ស័យ​ក្លែង​ក្លាយ​ ​ក៏​ឱ្យ​​ប៉ូលិស​រ​ដ្ឋ​បាល​​ស្វាយ​រលំ​​ឃាត់​ខ្លួន​​​។ ​​ប៉ូ​លិស​​បាន​​ដក​ហូត​សំបុត្រ​បញ្ជាក់​​កំណើត​ជន​សង្ស័យ​ក្លែង​ក្លាយ​មួយ​ ដែល​មាន​​នាម​ត្រ​កូល​​នរោត្តម​ និង​នាម​ខ្លួ​ន​សី​ហ​​ណា ​​ថ្ងៃ​កំណើត​ថ្ងៃ​សុក្រ​ ទី​៥ វិច្ឆិកា ឆ្នាំ​១៩​៨១ ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ប្រ​ទេស​កម្ពុជា​។ នា​ម​ត្រ​កូល និង​​នាម​ខ្លួន​ឪពុក​​នរោត្តម ​សី​ហុន​ ជន​ជាតិ​ខ្មែរ​ កើត​ថ្ងៃ​ចន្ទ ទី​១០ មីនា ឆ្នាំ​១៩១២ ​ទី​កន្លែង​កំណើត​ក្រុង​ភ្នំពេញ​ ខណ្ឌ​​ដង្កោ ប្រ​ទេស​កម្ពុជា ​នាម​ត្រ​កូល​ និង​​នាម​ខ្លួន​​​​​ម្តាយ​មុនិនាថ ជន​ជាតិ​បារាំង កើត​ថ្ងៃ​ពុធ​ទី​៦ ​កញ្ញា ឆ្នាំ​១៩៣៦ ​រដ្ឋ​ស៊ូ​ប៊ូ​យ៉ា ខណ្ឌ​កា​ប៊ី​ញ៉ា ប្រ​ទេស​បារាំង​។


មន្ត្រី​ប៉ូ​លិស​​​​ឱ្យ​ដឹង​ថា ​នៅ​​លើ​លិខិត​បញ្ជាក់​កំណើតនោះ​​មាន​ភាព​មិន​ប្រ​ក្រ​តី​ច្រើន​ដូចជា ​​មិន​មាន​បោះ​ត្រា ​ឬ​ចុះហត្ថលេខា​ពី​មន្ត្រី​អត្រា​នុកូល​ដ្ឋាន​​ទេ​។ ​​ក្រៅ​​ពី​ដក​ហូត​សំ​បុត្រ​បញ្ជាក់​កំណើត​​​​ក្លែង​ក្លាយនោះ​​ សមត្ថ​កិច្ច​​​ដក​ហូត​​​ព្រះ​រាជ​សារ​មួយ​ច្បាប់​​សង្ស័យ​ក្លែង​ក្លាយ​​ដែល​ មាន​ព្រះហស្ត​លេខា​របស់​សម្តេច​ព្រះ​នរោត្តម ​សី​ហនុ​ ​។ ​នៅ​ក្នុង​​ព្រះ​រាជ​សារ​​​នោះ​​ផ្តាំ​ផ្ញើ​​ដល់​បុត្រា​បុត្រី​របស់​សម្តេច ​ព្រះ​នរោត្តម​ សី​ហនុ​​ ទាំង​អស់​​ឱ្យ​ទទួល​ស្គាល់​ឈ្មោះ​សីហ​ណា ជា​ញាតិ​វង្ស​ និង​​ផ្តាំ​​ផ្ញើ​ឱ្យ​ចេះ​សាមគ្គី​គ្នា ​ស្រ​ឡាញ់​​គ្នា ​និង​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​ទាំង​អស់​ឱ្យ​ទទួល​ស្គាល់​ឈ្មោះ​សី​ហ​ណានេះ​ ។ ព្រះ​រាជ​សា​​រ​បញ្ជាក់​ថា បុត្រាពៅ​ឈ្មោះ​​សី​ហណា ស្គាល់​ទី​តាំង​​​​​​​កប់​កំណប់​នៅក្នុង​ព្រះបរម​រាជ​វាំង​​ ដែលអាច​​​គាស់យកមកប្រើ​​សម្រាប់​​កសាង​​​ប្រទេស​​​ឱ្យ​​ជឿន​លឿន​ សំបូរ​រុងរឿង​ ។ ចំណែក​​ឯកសារ​​មួយទៀត គឺ​ជា​ផែនទីគូស​​​ដោយ​ដៃ ​សរសេរ​​ថា ផែនទី​ក្នុងបរម​រាជវាំង​​​ បង្ហាញ​​​ពី​ទីតាំង​​​​​ផ្សេងៗ​ជាច្រើន​ទៀត​​។

បុរស​ឈ្មោះ​សីហណា ដែលតាំង​ខ្លួន​​ជា​បុត្រា​ពៅ​របស់​សម្តេច​ព្រះ​​​នរោត្តម សីហនុ នោះ​ត្រូវ​បាន​បញ្ជូនទៅ​​កាន់អធិការ​ដ្ឋាន​​ស្រុកស្អាង​​​​សាក​សួរ​​បន្តទៀត ​។​ បើ​តាម​​មន្ត្រី​​ប៉ូលិស​​​​ស្រុកស្អាង​​​​ឱ្យដឹ​ងថា ​​ជន​នោះ​មាន​សតិ​មិន​គ្រប់ គឺ​​ពេល​សមត្ថ​កិច្ច​​​​​សាកសួរគេ​​​​ឆ្លើយ​​ស្រេច​តែ​ចិត្ត​​​នឹក​ឃើញ​ ​ម្តង​ឆ្លើយ​​​បែបនេះ ​ម្តង​បែបនោះ ​យក​ជា​ការ​​មិន​បានទេ​ ​​សូម្បី​​តែ​ទី​​លំនៅ​​របស់ខ្លួន​​សព្វ​ថ្ងៃ​​​ក៏​​មិន​ដឹង​​ពិតប្រាកដ​​​​ ដែរ ៕

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.