Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

No political arrangement for Sam Rainsy to return in time for election: CPP Cheam Yeap , khmer

សម រង្ស៊ី មិនអាច មានលទ្ធភាព ចូលរួមការ បោះ ឆ្នោតនា ពេលខាងមុខ

Tuesday, 02 August 2011
ដោយ ៖ សេង ផល្លាភ
សារព័តមាន​ ដើមអំពឹល

ភ្នំពេញ ៖ ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បន្ទាប់ពីតុលាការកម្ពុជា សម្រេចផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ និងគ្មាន លទ្ធភាពវិលចូលមាតុភូមិវិញនោះឡើយ សម្រាប់មកឈរឈ្មោះ និងចូលរួមការបោះ ឆ្នោតនាពេលខាងមុខដ៏ខ្លីនេះ។

ការលើក ឡើងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងពីសំណាក់ មន្ដ្រីជាន់ខ្ពស់ និងសមាជិកសភា មកពីគណ បក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច លោក ជាម យៀប ដែលបានថ្លែងប្រាប់ក្រុមអ្នក យកព័ត៌មាន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០១១នេះ ។

លោក ជាម យៀប បានមានប្រសាសន៍ ថា លោក សម រង្ស៊ី ដែលបច្ចុប្បន្ន ក្លាយជា ទណ្ឌិតរបស់ ប្រទេសកម្ពុជានោះ ពុំមាននីតិ សម្បទាគ្រប់គ្រាន់ ក្នុងកិច្ចការងារ នយោ បាយ ឬក៏មាន លទ្ធភាពចូលរួមឈរឈ្មោះ និង បោះឆ្នោត ខាងមុខនេះទេ ។

លោក ជាម យៀប បានបញ្ជាក់ថា ប្រសិនបើលោក សម រង្ស៊ី ចង់បានមកវិញ នូវនីតិសម្បទាគ្រប់គ្រាន់ ក៏ដូចជាសិទ្ធិចូល រួម បោះឆ្នោតនិងបោះឆ្នោត លោក សម រង្ស៊ី ត្រូវតែអនុវត្ដទោសកំហុស របស់ខ្លួនឱ្យបាន ចប់សព្វគ្រប់ តាមរយៈតុលាការមកវិញ ដែរ។

ជាមួយគ្នានេះ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃ រដ្ឋសភា បានសង្កត់ធ្ងន់ថា បើទោះបីមានការ គាបសង្កត់ ពីសហគមន៍អន្ដរជាតិ ឬក៏ អង្គការសហប្រជាជាតិ ក្នុង ករណីនេះ ក៏ដោយ ប៉ុន្ដែប្រធានគណបក្សប្រឆាំងរូប នេះ ត្រូវតែទទួលទោសឱ្យបានពេញលេញ ដែលតុលាការកម្ពុជា បានផ្ដន្ទាទោសក្នុង សំណុំរឿងចំនួន២ ឱ្យជាប់ពន្ធនាគាររហូត ទៅដល់ ១៤ឆ្នាំនោះ។

យោងតាមលោក ជាម យៀប គ្មានការ សម្របសម្រួល ខាងផ្នែកនយោបាយណា មួយនោះទេ នៅក្នុងសំណុំរឿងប្រធាន គណបក្សប្រឆាំងរូបនេះ ដើម្បីមានលទ្ធភាព វិលមកប្រទេសវិញ។ សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានតុលាការខេត្ដស្វាយរៀង និងសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ និងបង់ ថវិការាប់លានរៀល ក្នុងសំណុំរឿងចំនួន២ គឺពាក់ព័ន្ធ ទៅនឹងការដកតម្រុយបង្គោល ព្រំដែន នៅស្រុកចន្ទ្រា ខេត្ដស្វាយរៀង និង ការក្លែងបន្លំ ឯកសារ សាធារណៈរឿងព្រំដែន រវាងប្រទេសកម្ពុជា-វៀតណាម ។

ដោយ ឡែកលោកស្រី មូរ សុខហួរ សមាជិកសភា គណបក្សប្រឆាំង ក៏ត្រូវបានលោក ជាម យៀប អះអាងថា មិនទាន់ត្រូវបានទទួល អភ័យឯកសិទ្ធិនៅឡើយនោះទេ រហូតមក ដល់ពេលនេះ។

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.