Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

នាង​ ​Coco​ ​Lee​ ​ប្រាប់​ពី​គម្រោង​ចូល​រោង​ការ​ , khmer

ថ្ងៃទី 28-07-2011 ម៉ោង 08:53:31
តារា​ចម្រៀង​ល្បី​ល្បាញ​របស់​ហុង​កុង​នាង​ ​Coco​ ​Lee​ ​ថ្មី​ៗនេះ​បាន​លាត​ត្រដាង​ ​អំពី​គម្រោង​រៀប​អាពាហ៍ពិពាហ៍​របស់​​ខ្លួន​ក្រោយ​ពេល​នាង​ភ្ជាប់​ពាក្យ​ជាមួយ​​មិ​ត្ដ​ប្រុស​អស់​រ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។


នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​តារា​ចម្រៀង​ស្រស់​ស្អាត​មាន​ម​ន្ដ​ស្នេហ៍​និង​ទទួល​បាន​ប្រជាប្រិយ​ភាព​បំផុត​តាម​រ​យៈ​បទ​ ​“Before​ ​I​ ​fall​ ​in​ ​Love​” បាន​រៀបរាប់​អំពី​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​​វិ​ស័​យ​សិល្បៈ​របស់​នាង​​។ លើស​ពី​នេះ​ ​ទៅ​ទៀត​ ​នាង​នៅ​មិន​ភ្លេច​បង្ហើប​ឱ្យ​អ្នក​សារ​ព័ត៌មាន​ ​ក៏​ដូច​ជា​ការ​ផ្ញើ​សារ​ដល់​ទ​ស្ស​និ​ក​ជន​ដែល​បាន​និង​កំពុង​គាំ​ទ្រ​នាង​​ទាំង​ក្នុង​ស្រុក​ទាំង​ក្រៅ​ស្រុក​ឱ្យ​ដឹង​ថា​ ​ពេល​នេះ​នាង​កំពុង​ត្រៀម​ខ្លួន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​មិ​ត្ដ​ប្រុស​ដែល​ជា​អ្នក​ជំនួញ​ជន​ជាតិ​កា​ណា​ដា​ ​ឈ្មោះ​Bruce​ ​Phillip​ ​Rockowitz​ ​ ​អាយុ​ ​៥២ឆ្នាំ​ ​ដែល​នឹង​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​ចុង​ខែ​​តុលា​នេះ​នាទី​ក្រុង​ហុង​កុង​។
គួរ​បញ្ជាក់​ថា​ ​តារា​ចម្រៀង​សម្រស់​​មិន​ចេះ​រីង​ស្ងួត​វ័​យ​៣៦ឆ្នាំ​រូប​នេះ​បាន​​ភ្ជាប់​ពាក្យ​ជាមួយ​លោក​Bruce​ ​Phillip​ ​Rockowitz​ ​ជា​ពាណិជ្ជ​ករ​មាន​ទ្រព្យ​​ស្ដុក​ស្ដម្ភ​ជន​ជាតិ​កា​ណា​ដា​តាំង​ពី​ឆ្នាំ​ ​២០០៥មក​ម្ល៉េះ​៕

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.