Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

ទូក​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​លិច​ក្នុង​ដៃ​ស​មុ​ទ្រ​គ្មាន​អ្នក​ជួយ​ស​ង្គ្រោះ​ , khmer



ថ្ងៃទី 28-07-2011 ម៉ោង 09:22:30

ខេ​ត្ដ​កំពត​ ​៖ ទូក​មួយ​គ្រឿង​ដែល​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​២៣នាក់​ ​បាន​លិច​នៅ​ដៃ​ស​មុ​ទ្រ​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុង​កំពត​បណ្ដាល​ឱ្យ​ភ្ញៀវ​ដែល​ជិះ​​នៅ​លើ​ទូក​នោះ​​បាន​រង​គ្រោះ​
​តែ​ពួក​គេ​បាន​ព្យាយាម​ហែ​លម​ក​កាន់​ដី​គោក​​ដោយ​ខ្លួន​ឯង​គ្មាន​អាជ្ញា​ធ​រ​ណា​ជួយ​អ​ន្ដ​រា​​គម​ន៍​ឡើយ​ ​។
ហេតុ​ការណ៍​ទូក​ទេសចរណ៍​ខាង​លើ​ដែល​លិច​នៅ​ដៃ​ព្រែក​កំពត​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤និង១៥នាទី​រសៀល​ថ្ងៃ​ទី​២៧ ក​ក្ក​ដា​ ​២០១១ នៅ​កណ្ដាល​ព្រែក​កំពត​ ​ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ខាង​ត្បូង​ ​សង្កាត់​កំពង់​បាយ​ ​ក្រុង​កំពត​ ​ទល់​មុខ​​មន្ទីរ​ពេទ្យ​បង្អែក​ខេ​ត្ដ​មាន​ចម្ងាយ​ប្រ​មា​ណ​ជាង​១០០ម៉ែត្រ​ពី​មាត់​ច្រាំង​ ​។
មុន​ពេល​កើត​ហេតុ​ ​គេ​ឃើញ​ទូក​​ទេសចរណ៍​មួយ​នេះ​មាន​ដឹក​ភ្ញៀវ​ជន​បរទេស​ប្រមាណ​ជាង​៣០នាក់​ដើម្បី​ធ្វើ​ដំណើរ​ក​ម្សា​ន្ដ​តាម​ឆ្នេរ​ស​មុ​ទ្រ​និង​តាម​ប​ណ្ដោ​យ​ព្រែក​កំពត​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​ទូក​នោះ​មាន​ស្ថាន​ភាព​ឃ្លេ​ង​ឃ្លោង​ ​ហើយ​អ្នក​ទេសចរ​ទាំង​​អស់​បាន​ជ្រួល​ច្រាល់​ឈូឆរ​ទៅ​មក​​បណ្ដាល​ឱ្យ​ទូក​នោះ​លិច​ចូល​ក្នុង​ស​មុ​ទ្រ​ភ្លា​មៗ​តែ​ម្ដង​។ ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យ​ជន​បរទេស​ទាំង​អស់​នោះ​រង​គ្រោះ​ថ្នាក់​រហូត​​ដល់​ស្លាប់​បាត់បង់​ជីវិត​ទេ​ ​។
អ្នក​បាន​ឃើញ​ហេតុ​ការណ៍​នេះ​បាន​រៀបរាប់​ថា​ ​ទូក​ទេសចរណ៍​មួយ​នេះ​មាន​ចំណុះ​ដែល​អ្នក​ស្រុក​កំពត​ហៅ​ថា​“ទូក​​ក្ដារ​៧គូ​”មាន​២ជាន់​រក​ស៊ី​ដឹក​ភ្ញៀវ​​ទេសចរ​បរទេស​ទំនងជា​គ្មាន​ច្បាប់​ទេ​​។ ជា​រៀង​រាល់​ថ្ងៃ​គេ​តែង​ដឹក​ភ្ញៀវ​ទេសចរ​​បរទេស​ដែល​ចង់​ដើរ​ក​ម្សា​ន្ដ​តាម​ផ្លូវ​​ទឹក​​។ ក្នុង​ពេល​កើត​ហេតុ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ធំ​បាន​ឡើង​ជិះ​លើ​ដំបូល​ទូក​ធ្វើ​ឱ្យ​ទម្ងន់​ប្រមូល​ផ្ដុំ​នៅ​ផ្នែក​ខាង​លើ​​។ នៅ​ពេល​ដែល​ភ្ញៀវ​ជ្រួល​ច្រាល់​ចុះ​ឡើង​ញ៉ាំង​ឱ្យ​ទូក​នោះមាន​សភាព​ឃ្លេ​ង​ឃ្លោង​ ​ហើយ​ផ្អៀង​លិច​ផ្លឹ​ប​តែ​ម្ដង​ ​ប៉ុន្ដែ​សំណាង​ល្អ​ភ្ញៀវ​ទេសចរ​ទាំង​អស់​សុទ្ធតែ​ចេះ​ហែ​ល​ទឹក​គ្រ​ប់ៗ​គ្នា​ ហើយ​ព្យាយាម​ហែ​លម​ក​​កាន់​ច្រាំង​ដោយ​ខ្លួន​ឯង​ដោយ​សុវត្ថិ​ភាព​ ​។
តាម​ការ​អះអាង​ពី​ជន​បរទេស​បាន​​បញ្ជាក់​ថា​ ​ពួក​គេ​ជិះ​ទូក​នេះ​ក្នុង​ម្នា​ក់ៗ​​ត្រូវ​បង់​ថ្លៃ​ឈ្នួល​២៥ដុល្លារ​​។ ក្រោយ​ពេល​ទូក​លិច​​ពួក​គេ​បាន​បាត់បង់​ស​ម្ភា​រៈ​មាន​ដូច​ជា​ម៉ាស៊ីន​ថត​ ប្រាក់​និង​ស​ម្ភា​រៈ​ផ្សេ​ងៗ​មួយ​ចំនួន​ទៀត​ ​។
ប្រជា​ពលរដ្ឋ​ដែល​នៅ​ចោម​រោម​​មើល​កន្លែង​កើត​ហេតុ​បាន​រិះ​គន់​ទៅ​លើ​​អាជ្ញា​ធ​រថា​មិន​អើពើ​ចំពោះ​វ​ត្ដ​មាន​នៃ​ឧបទ្ទវ​ហេតុ​នេះ​ដែល​មិន​គួរ​បណ្ដែត​​ប​ណ្ដោ​យ​ឱ្យ​ពួក​គេ​រង​គ្រោះ​ហើយ​គ្មាន​​អ្នក​ជួយ​ស​ង្គ្រោះ​នោះ​ទេ​។ ចំណែក​ទូក​ទេសចរណ៍​ដែល​រក​ស៊ី​ក្រៅ​ច្បាប់​នោះ​​ក៏​​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ដែរ​ ​ព្រោះ​ពួក​គេ​មិន​បាន​បំ​ពាក់​អាវ​ពោង​សុវត្ថិ​ភាព​ដល់​​អ្នក​ដំណើរ​ឡើយ​ ​។
ដោយសារ​ទូក​ទេសចរណ៍​ស​មុ​ទ្រ​មួយ​នេះ​រក​ស៊ី​ក្រៅ​ច្បាប់​​ទើប​ឃុំ​បាន​​ទទួល​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​ស្ដី​ពី​ស្ថាន​ភាព​ទឹក​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​បែប​នេះ​ ​។

ព្រឹត្ដិ​ការណ៍​ដ៏​អកុសល​នេះ​នឹង​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ក​ម្សា​ន្ដ​នៅ​ខេ​ត្ដ​​កំពត​ត្រូវ​ធ្លាក់​ចុះ​ជា​ពុំ​ខាន​ ​បើ​សិន​ជា​អាជ្ញា​ធ​រ​ខេ​ត្ដ​មិន​ចេញ​មុខ​មក​ទទួល​ខុស​​ត្រូវ​ចំពោះ​ហេតុ​ការណ៍​នេះ​ដោយ​ផ្ទាល់​​ជាមួយ​ភ្ញៀវ​បរទេស​ដែល​ជា​ជន​រង​គ្រោះ​​នោះ​ទេ​​។ ម្យ៉ាង​ទៀត​ម្ចាស់​ទូក​ទេស​ចរ​ណ៍​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​នេះ​ក៏​​ត្រូវ​ក្របួច​ឱ្យ​មក​ទទួល​ខុស​ត្រូវ​នៅ​​ចំពោះ​មុខ​ច្បាប់​ដែរ​ពោល​គឺ​សម្រាប់​​ធានា​ឱ្យ​ខាង​តែ​បាន​ដល់​សុវត្ថិ​ភាព​ជូន​​ភ្ញៀវ​ទេសចរ​ ​ពិសេស​ជន​ជាតិ​បរទេស​ ​។
ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​ ​បាន​​ប្រកាស​ជូន​ដំណឹង​ដល់​អាជ្ញា​ធរ​ ​និង​ប្រជា​​ពលរដ្ឋ​មាន​លំនៅ​ឋាន​រស់​នៅ​តាម​ដង​ទន្លេ​មេ​គ​ង្គ​តំបន់​មាត់​ស​មុ​ទ្រ​ ​តំបន់​ខ្ពង់​រាប​ភាគ​ឦសាន​ ​និង​តំបន់​វាល​ទំនាប​​កណ្ដាល​ ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀស​វាង​នូវ​គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​ព្យុះ​ ភ្លៀង​ដែល​អាច​កើត​មាន​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១១ ។
សេចក្ដី​ជូន​ដំណឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​ក​ក្ក​ដា​ ​ចុះ​ហត្ថ​លេខា​ដោយ​លោក​លឹ​ម​ ​គា​ន​ហោ​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុ​និយម​ ​បាន​ប្រកាស​ជូន​ដំណឹង​ដល់​​ពលរដ្ឋ​ទាំង​អស់​ឱ្យ​បាន​ដឹង​ថា​ ​បន្ទាប់​ពី​​ម​ន្ដ្រី​ជំនាញ​ក្រសួង​បាន​ធ្វើ​ការ​អង្កេត​​និង​តាម​ដាន​លើ​ស្ថាន​ភាព​អាកាស​ធាតុ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ឃើញ​ថា​ ​ចាប់​ពី​ថ្ងៃ​ទី​​២៦ ដល់​ថ្ងៃ​ទី​២៩ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១១ ប្រទេស​កម្ពុ​ជា​នឹង​ទទួល​ឥទ្ធិ​ពល​ពី​ប្រព័ន្ធ​​សម្ពាធ​ទាប​ ​។
ក្រសួង​ធនធាន​ទឹក​បាន​សង្កត់​ធ្ងន់​ថា​ ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បាន​បក់​បោក​ពី​តំបន់​ឈូង​ស​មុ​ទ្រ​ចិន​ភាគ​ខាង​​ត្បូង​កាត់​ ​តាម​មហា​ស​មុ​ទ្រ​ឥណ្ឌា​​គឺ​កំពុង​មាន​​ឥទ្ធិ​ពល​មក​លើ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុ​ជា​ ៕

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.