កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១១ មានព្រះសង្ឃខ្មែរក្រោមព្រះនាមជាអក្សរកាត់
ថា ត.ថ.ប បានផ្ញើអ៊ីម៉ែលមកសួរ សារព័ត៌មាន ព្រៃនគរ ជុំវិញការប្រើត្រកូលរបស់
ខ្មែរក្រោម ។ សំណួរទាំងនេះ មានដូចខាងក្រោម ។
-------------------------------------------------------------
ខ្ញុំព្រះកុណាមានសំណួរដែលចង់សួរ ។
1/ តាមដែលដឹងមកថាត្រកូល ថាច់, សឺង, កៀង, គឹម, យ័ញ, ចៅ សឺង សុទ្ធតែជាត្រ កូលដែលយួនដាក់ឲ្យខ្មែរក្រោម ។ រឿងនេះពិតមែនដែរទេ ?
2/ បើពិតអ៊ីចឹងមែន តើនរណាជាអ្នកផ្តើមគំនិត ? ដាក់ឲ្យនៅឆ្នាំណា ? ត្រកូលដើម របស់ខ្មែរគឺអ្វី ?
3/ បើមិនមានថ្ងៃខែនិងតឹកតាងច្បាស់ថានៅឆ្នាំណា និងនរណាធ្វើទេ, យើងអាច សន្មតិថា ត្រកូលទាំងនេះ ជាត្រកូលដើមរបស់ខ្មែរសុទ្ធសាធបានដែរទេ ?
4/បើជាត្រកូលរបស់ខ្មែរពិតៗមែន យើងគួរមានមោទនភាពមួយដែរឬទេ ? ព្រោះខ្មែរក្រោម មាននាមត្រកូលផ្ទាល់របស់ខ្លួនដែលជាប់តំណតាំងពីបុរាណ កាលរៀងមក រាប់ថា ជាឯកលក្ខណ៍របស់ខ្មែរក្រោម ។
សូមករុណាតបមកខ្ញុំករុណា ដោយមានឯកសារផង សូមអរគុណ និងអរព្រះគុណ ។
ខ្មែរក្រោមនៅប្រទេសអូស្ត្រាលី ។ ដើម្បីឆ្លើយតបសំណួរខាងលើនេះ សារព័ត៌មាន ព្រៃនគរ ធ្វើការឆ្លើយតបជា
អត្ថបទដោយបានលើកយកអត្ថបទមួយមានចំណងជើងថា «តើមានខ្មែរក្រោម
មានត្រកូលតាំងពីពេលណាមក ? » ដែលបានចុះផ្សាយនៅលើកាសែតព្រៃនគរ
លេខ ៣ ឆ្នាំ ទី ១ ផ្សាយតាមប្រព័ន្ធអិនធើណិត កាលពីថ្ងៃ ចន្ទ ៧ កើត ខែបុស្ស
ឆ្នាំ កុរនព្វស័ក ព.ស.២៥៥១ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៨ មានខ្លឹម
សារដូចខាងក្រោម ។
ស្ត្រីរបាំនៅកម្ពុជាក្រោម ។ បច្ចុប្បន្ន ខ្មែរក្រោមរស់នៅជុំវិញពិភពលោក ទោះបីបានស្គាល់គ្នាក្តី មិនស្គាល់ក្តី
កាលណាបានឮ ឈ្មោះហើយ គេអាចដឹងថា អ្នកនោះជាខ្មែរក្រោមយ៉ាងពិតប្រាដក
ព្រោះពួកគាត់មានត្រកូលជាទីសម្គាល់ ។
ក្នុងរជ្ជកាលស្តេចយួនឈ្មោះយ៉ាឡុង (Gia Long) គ. ស. ១៨១៣ ប្រទេសកម្ពុជា
សោយរាជ្យដោយព្រះបាទអង្គច័ន្ទ (១៧៩៦_១៨៣៨) នគរមានជម្លោះផ្ទៃក្នុងរវាង
ក្រុមព្រះរាជវង្សផង ធ្វើសង្គ្រាមជាមួយប្រទេសសៀមផង ។ ស្តេចខ្មែរខ្លះចង់បាន
រាជបល្លង្គក៏ទៅទីពឹងយួនសៀមមកជួយសម្លាប់ខ្មែរ ដើម្បីឡើងធ្វើស្តេចបន្តុបពី
យួននិងសៀម រួចឲ្យយួនចូលមកនៅពាសពេញទឹកដីខ្មែរ ។ (ល្បិចនេះអ្នកដឹក
នាំខ្មែរនៅតែប្រើ ) ។ ក្នុងពេលប្រទេសកើតកលិយុគដូច្នេះ ពួកយួនឆ្លៀតឱកាសបង្កើន
ការវាតទីលើទឹកដីខ្មែរដោយបញ្ជូនទ័ពយួនរាប់ពាន់នាក់ មកច្បាំងជាមួយខ្មែរក្រោម
នៅដែនកម្ពុជាក្រោម និងយកអំណាចបង្ខំឲ្យខ្មែរក្រោមផ្លាស់ប្តូរទំនៀម ទំលាប់ ប្រ
ពៃណី វប្បធម៌ដែលជារបៀបរបបខ្មែរទៅជាយួនវិញ ។ ការបង្ខំឲ្យ ខ្មែរក្រោមក្លាយ
ខ្លួនទៅជាយួននោះ មានការបង្ខំឲ្យទទួលនូវត្រកូលដែលស្តេចយួនឈ្មោះយ៉ាឡុង
បានដាក់ឲ្យផងដែរ ។
យោងតាមសៀវភៅ «ប្រជាជនយួនកំណើតខ្មែរ» (NgườiViệtGốcMiên) ដែលបានសរ
សេរដោយអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាជនជាតិយួន ឈ្មោះ ឡេ ហឿង ( Lê Hương )
បោះពុម្ភឆ្នាំ ១៩៦៩ ថា ស្តេចយួនឈ្មោះយ៉ាឡុងបានដាក់ត្រកូលឲ្យខ្មែរក្រោម
មាន ៥ គឺ៖
១.ត្រកូល ថាច់ (Thạch) មានន័យថាថ្ម
២.ត្រកូល សឺង,សឺន,ស៊ើង (Sơn) មានន័យថាភ្នំ
៣.ត្រកូល ឡឹម,លឹម ឬ ឡាំ (Lâm) មានន័យថាព្រៃ
៤.ត្រកូល គឹម Kim) មានន័យថាម្ជុល
៥.ត្រកូលយ័ញ ឬ ដាញ់ (Danh) មានន័យថាឈ្មោះ
និងមានត្រកូល ចៅ (Châu) មកពីពាក្យខ្មែរថា ចៅ
ត្រកូលចៅនេះលោក ឡេ ហឿង បានសរសេរថា ជាត្រកូលចេញមកពីស្រុក
ខ្មែរសម្រាប់ប្រុសៗ អ្នកនៅ ខេត្ត មាត់ជ្រូក ចំពោះស្ត្រីវិញប្រើត្រកូល នាង ។
ប៉ុន្តែបើតាមលោក ង្វៀង ឌិន ដៅ (Nguyễn Đình Đầu) ជាជនជាតិយួនដដែល
បានមានប្រសាសន៍ថា ខ្មែរក្រោមមិនមែនមានត្រឹមត្រកូលទាំង ៦ ប៉ុណ្ណោះទេ
លោកថាត្រកូលខ្មែរក្រោមដែលបានកត់ទុកក្នុងបញ្ជីរបស់ព្រះបរមរាជវាំងយួន
មានដូចជា ។

មុន គ.ស.១៨១៣ សម័យស្តេចយួនឈ្មោះ យ៉ា ឡុង នោះ គឺខ្មែរក្រោមមិន
បានប្រើត្រកូលទេ ។ ចំណែកខ្មែរអ្នកនៅប្រទេសកម្ពុជាក៏មិនមានត្រកូល
ដែរ ។ លុះដល់ឆ្នាំ ១៩០៥ ទើបបារាំងបានប្រកាសជាសាធារណៈឲ្យខ្មែរប្រើ
ត្រកូលតាមរបៀបកូនត្រូវយកឈ្មោះឪពុកធ្វើជាត្រកូលរបស់ខ្លួន ។
ត្រកូលដែលខ្មែរក្រោមធ្លាប់ប្រើនោះ មានលក្ខណៈដូចខាងក្រោម ។
ត្រកូល ថាច់ (Thạch) សឺង (Sơn)
ត្រកូល គឹម (Kim) កៀង (Kiên)
ត្រកូលទាំង ៤ ខាងលើនេះសម្រាប់ខ្មែរក្រោមអ្នកនៅត្រើយខាងកើតទន្លេ
បាសាក់ មានខេត្តព្រះត្រពាំង ខេត្តលង់ហោរ ជាដើម ។
ចំពោះត្រកូល ដាវ ( Đào ) មួយនេះភាគច្រើនសម្រាប់ខ្មែរក្រោមអ្នកនៅ ខេត្ត
ព្រែកឫស្សី ។
រីឯប្រុសៗខ្មែរក្រោមអ្នកនៅ ខេត្តក្រមួនស វិញគេភាគច្រើនប្រើត្រកូល យ័ញ
ឬ ដាញ់ ជាពាក្យចេញពី(Danh) របស់យួនតែមួយ អ្នកខ្លះគេនិយមហៅតាម
សំនៀងយួនថា យ័ញ បើតាមសំនៀងអង់គ្លេសថាដាញ់ ចំពោះស្រ្តីខ្មែរក្រោម
នៅខេត្តនេះវិញគេប្រើត្រកូល ធី (Thị) មានន័យថាផ្សារ ។
ចំពោះខេត្តឃ្លាំង ខេត្តពលលាវ និង ខេត្តទឹកខ្មៅ វិញខ្មែរក្រោមប្រើត្រកូល
ជាច្រើនដូចជា ។
ត្រកូល លី (Lý) ឡាំ,លឹម,ឡឹម (Lâm)
ត្រឹង (Trần) ទ្រីវ (Triệu)
ឡឺ (Lưu) ហូវ (Hữu)
ហុង (Hồng) យឿង (Dương)
តាំង (Tăng) កៅ (Cao)
ត្រឹម (Trầm) តោ (Tô)
ត្រឿង (Trương) ហ្វិន (Hùynh)
ការធ្វើបាតុកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅរដ្ឋធានី Washington
សហរដ្ឋអាមេរិក ជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោម
នៅដែនដីកម្ពុជាក្រោម ។ ទោះបីមានការបែងចែកត្រកូលទៅដំបន់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង
ខ្មែរក្រោមពីសំ ណាក់ស្តេចយួនក្តី តែបច្ចុប្បន្នត្រកូលទាំងនេះត្រូវបានលាយ
ចម្រុះគ្នាទៅវិញទៅមកស្ទើរគ្រប់ខេត្តហើយ ។
យើងមិនកំណត់បានថាត្រកូល ថាច់ ឬ សឺង សុទ្ធតែជាអ្នកនៅខេត្តព្រះត្រ
ពាំងទាំងអស់នោះទេ ព្រោះត្រកូលនេះក៏មាននៅខេត្តដទៃៗខ្លះដែរ ហើយ
ត្រកូលផ្សេងទៀត ដូចជា ចៅ,លី,យ័ញ និង ត្រឹង ជាដើម ក៏ឃើញមាននៅ
ក្នុងខេត្តផ្សេងៗទៀតក្រៅពីខេត្តឃ្លាំងនិងខេត្តពលលាវ ។ល។ ផងដែរ ។
ពេលយួនចូលមកឈ្លានពានដែនដីកម្ពុជាក្រោម និងធ្វើអាណានិគមលើប្រ
ជាជាតិខ្មែរក្រោម ស្តេចយួនតែងតែចេញរាជបញ្ជាឲ្យខ្មែរក្រោមផ្លាស់ប្តូរទំនៀម
ទំលាប់ទៅជាយួនជានិច្ច ដើម្បីធ្វើឲ្យខ្មែររលាយពូជសាសន៍ទៅជាយួន ។ កត្តា
នេះហើយបានជាខ្មែរក្រោមមានត្រកូលជាភាសាយួនចាប់តាំងពីពេលនោះ
រហូតមកដល់សព្វថ្ងៃ ៕
ដោយ ថាច់ ប្រីជា គឿន/Prey Nokor News