Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

Kem Sokha: "I bet on my life that even if the UN comes and organize the election, the opposition will still lose the election" ... Kem Sokha plans to , khmer

កឹម​ សុខា រិះ​គន់​សម​ រង្ស៊ី​ ដែល​ថា​ នឹង​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ផ្កា​ម្លិះ​ផ្តួល​CPP

Monday, 01 August 2011
មាស សុខជា
The Phnom Penh Post Khmer

ភ្នំពេញៈ ​​ប្រធាន​គណ​​បក្ស​សិទ្ធិ​មនុស្ស​​បាន​រិះ​គន់​ប្រធាន​គណ​បក្ស​សម​រង្ស៊ី​ ​ដែល​ប្រកាស​ថា ​នឹង​​ប្រើ​បដិវត្តន៍​ផ្កា​ម្លិះ ​ដើម្បី​បំផុស​ឲ្យ​ប្រ​ជា​ជន​​ផ្តួល​រំ​លំ​​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​ មន្រ្តី​ ហ៊ុន សែន ​ប្រសិន​បើ​ការ​បោះ​ឆ្នោត​សកល​លើក​ក្រោយ​មិន​ត្រឹម​ត្រូវ ​និង​គ្មាន​ភាព​យុត្តិ​ធម៌​។



ថ្លែង​ទៅ​កាន់​សមាជិក​៥០០​នាក់ ក្នុង​ការ​ជួប​ជុំ​ក្រុម​ប្រឹក្សា​ថ្នាក់​ជាតិ​លើក​ទី​២ ​​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា លោក កឹ​ម សុខា​ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា​៖ «បដិវត្តន៍​ផ្កា​ម្លិះ​មិន​ជា​ការ​ល្អ​សម្រាប់​ប្រជា​ជន​ឡើយ និង​ថា ​បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​មិន​ត្រឹម​ត្រូវ​និង​យុត្តិ​ធម៌​ ក៏ដោយ លោក​នឹង​មិន​បំផុស​ឲ្យ​ប្រជាជន​ធ្វើ​បដិវត្តន៍​ប្រឆាំង​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ឡើយ។ លោក​អះ​អាង​ថា ​បដិវត្តន៍​ប្រឆាំង​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ប្រជាជន​បាត់​បង់​ជីវិត។

លោក​ កឹម សុខា​ បាន​បន្ថែម​ថា​៖ ​«​យើង​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​ បើ​ការ​បោះ​ឆ្នោះ​គ្មាន​យុត្តិធម៌​នោះ​មេ​ដឹក​នាំ​គណ​​បក្ស​សិទ្ធិ​មនុស្ស​ នឹង​មិន​នៅ​ស្ងៀម​ឡើយ យើង​ហ៊ាន​លះ​បង់​»។

លោក កឹម​ សុខា​ បាន​ថ្លែង​ថា៖​ «​យើង​គឺ​ជា​គណ​បក្ស​ប្រឆាំង​ ដែល​ខុស​ពី​គណ​បក្ស​ប្រឆាំង​មួយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រ​ជា​ពល​ រដ្ឋ​រួច​ហើយ​ រត់​យក​រួច​ខ្លួន​បាត់​»។

ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​ ២០១២ លោក កឹម សុខា បាន​លើក​ឡើង​ថា ​ប្រសិន​បើ​គណ​បក្ស​សិទ្ធិ​មនុស្ស​​ឈ្នះ​ការ​បោះ​ឆ្នោ​ឃុំ​-សង្កាត់​ ហើយ​ស​កម្ម​ជន​របស់​គណ​បក្ស​នេះ​ក្លាយ​ជា​មេ​ឃុំ គណ​បក្ស​សិទ្ធិ​មនុស្ស​នឹង​រៀប​ចំ​ឲ្យ​មាន​ឡាន​ពេទ្យ​ក្នុង​ឃុំ​ ដើម្បី​បម្រើ​សេវា​កម្ម​ជូន​​ពល​រដ្ឋ​ និង​សន្យា​ថា ប្រសិន​បើ​មេ​ឃុំ​គណ​បក្ស​សិទ្ធិ​មនុស្ស​ណា​ប្រព្រឹត្ត​ពុក​រលួយ គណ​បក្ស​នឹង​ដូរ​ប្រ​ធាន​​នោះ​ចេ​ញ​ភ្លាម​។

លោក យឹម សុវ​ណ្ណ អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​សម​រង្ស៊ី ​មាន​ប្រសាសន៍​ថា គណ​បក្ស​សម ​រង្ស៊ី មិន​នាំ​ប្រ​ជា​ជន​ទៅ​រក​ស្លាប់ ដោយ​ការ​ធ្វើ​បវដិវត្តន៍​នោះ​ទេ ដោយ​​អះ​អាង​ថា ​ឧប្បត្តិ​ហេតុ​ដែល​បាន​កើត​ឡើង​ពី​មុន​វា​កើត​ឡើង​ដោយ​សារ​តែ​សុច្ឆន្ទៈ​ របស់​​ប្រ​ជា​ពល​រដ្ឋ​ ព្រោះ​តែ​ពួក​គាត់​មិន​អាច​ទ្រាំ​រស់​នៅ​ក្រោម​ការ​គាប​សង្កត់​និង​ភាព​អយុត្តិ​ធម៌​។

ជា​មួយ​គ្នា​ដែរ​លោក​កឹម សុខា មាន​ប្រសាសន៍​ថា មេ​ដឹក​នាំ​បក្ស​​កាន់​អំណាច​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ គួរ​តែ​មើល​ប្រទេស​វៀត​ណាម​ដែល​ជា​មេ​កើយ​របស់​ខ្លួន គេ​ដូរ​មេ​ដឹក​នាំ​ខ្លះ​ហើយ។ លោក​បាន​បន្ថែម​ទៀត​ថា​ ​ការ​ផ្លាស់​ប្តូរ​​ជា​ច្បាប់​ធម្មជាតិ ព្រោះ​​គ្មាន​នរណា​ម្នាក់​ អាច​នៅ​កាន់​អំណាច​មួយ​ជីវិត​នោះ​ទេ។

លោក​បាន​បន្ត​ទៀត​ថា​៖ ​«​ប្រសិន​បើ​មើល​មិន​ឆ្ងាយ​ទេ​ គណបក្ស​កាន់​អំណាច​គួរ​តែ​មើល​ប្រទេស​ដែល​ជា​ចៅហ្វាយ​នាយ​របស់​ខ្លួន​​ ដែល​បាន​​ដូរ​ប្រធានា​ធិបតី​របស់​គេ​។ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ប្រសិន​បើ​អង្គ​ការ​សហ​ប្រជា​ជាតិ​មក​រៀប​ចំ​ការ​បោះ ឆ្នោត​ក៏​ដោយ​ គណ​បក្ស​ប្រឆាំង​នឹង​នៅ​តែ​ចាញ់​ឆ្នោត​»។


លោក កឹម សុខា បាន​ទទួល​ស្គាល់​ថា គណ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ​បាន​ធ្វើ​ឲ្យ​មាន​ចំណុច​វិជ្ជ​មាន​មួយ​ចំនួន​ជូន​ជាតិ​ ដូច​ជា​ ការ​ពារ​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​ ​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ ប៉ុន្តែ​ បញ្ហា​សំខាន់​ដែល​ជា​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​គណ​បក្ស​កាន់​អំណាច​មិន ​អាច​ដោះស្រាយ​បាន​ឡើយ​។ លោក​​អះ​អាង​ថា​៖​«​ប្រជាជន​នៅ​តែ​​ក្រ។ អ្នក​មាន​និង​អ្នក​ក្រនៅ​មាន​គម្លាត​ដាច់​ពី​គ្នា​ឆ្ងាយ​»។

លោក ជាម យៀប តំណាង​រាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា (CPP)បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ កឹម​ សុខា​និង​លើក​សំ​អាង​ថា ​​កម្ពុជា​មិន​​ស្ថិត​ក្រោម​អាណា​និគម​របស់​ ប្រទេស​វៀត​ណាម​ទេ​ ហើយ​ លោក ហ៊ុន សែន បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្រ្តី​តាម​រយៈ​សន្លឹក​ឆ្នោត​ប្រជា​ពល​រដ្ឋ​និង​គាំទ្រ​ដោយ​រដ្ឋ​ធម្មនុញ្ញ៕ ​KS

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.