Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

ខឹង​ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ច្រាន​ទម្លាក់​ពី​កាំ​ជណ្ដើរ​ល្បួង​ទៅ​រំលោភ​រួច​សម្លាប់​ , khmer



ថ្ងៃទី 28-07-2011 ម៉ោង 10:07:31
ខេ​ត្ដ​រតន​គិរី​ ​៖ ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ម្នាក់​ជា​ជន​ជាតិ​គ្រឹ​ង​
​រស់​នៅ​ភូមិ​តា​សុ​យ​ ​សង្កាត់​កា​ទាញ​ ​ក្រុង​បាន​លុង​ ​ខេ​ត្ដ​រតន​គិរី​ ​ត្រូវ​បាន​ឃាត​ក​ចិ​ត្ដ​ក្ដៅ​ល្បួង​ទៅ​រំលោភ​រួច​សម្លាប់​ចោល​ ​នៅ​ក្នុង​ចំ​ការ​កៅស៊ូ​ ​បន្ទាប់​ពី​គេ​ដឹង​ថា​ឃាត​ក​បាន​សង​សឹក​កុមារី​រង​គ្រោះ​ជូន​​កូន​របស់​ខ្លួន​ដែល​ត្រូវ​កុមារី​រង​គ្រោះ​​បាន​ច្រាន​ធ្លាក់​ពី​លើ​កាំ​ជណ្ដើរ​ ​។
អាច​និយាយ​បាន​ថា​ ​ឈាម​ស្រែក​ស្បែក​ហៅ​ ​ឃាត​ក​ដ៏​ឃោរឃៅ​នេះ​ត្រូវ​​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១១ វេលា​ម៉ោង​៨ព្រឹក​ ​បន្ទាប់​ពី​ឪពុក​​ម្ដាយ​កុមារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​​បណ្ដឹង​ទៅ​សមត្ថ​កិច្ច​នគរបាល​ក្រុង​បាន​លុង​ ​នៅ​ថ្ងៃ​ទី​២៥ ខែ​ក​ក្ក​ដា​ ​ក្រោយ​ពី​​បាត់​កូន​របស់​គាត់​មិន​ដឹង​ទៅ​ណា​ ​។
លោក​តេ​ង​ ​សា​វី​ ​និង​អ្នក​ស្រី​ ​ប៉​ន​ ​ស្មុ​ក​ ​ជា​ឪពុក​ម្ដាយ​កុមារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា​ ​កូន​របស់​គាត់​ដែល​ត្រូវ​ឃាត​​ក​សម្លាប់​មាន​ឈ្មោះ​សា​វី​ ​ផ​ល្លី​ អាយុ​១០ឆ្នាំ​ ​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ​ ​។
ម​ន្ដ្រី​នគរបាល​ក្រុង​បាន​លុង​បាន​ឱ្យ​ដឹង​ថា​ ​ជន​ជាប់​សង្ស័យ​ដែល​បាន​សម្លាប់​​កុមារី​រង​គ្រោះ​មាន​ឈ្មោះ​លី​ ​ថេ​ង​ ​អាយុ​៣០ឆ្នាំ​ ​ជា​កម្ម​ករ​ចៀរ​ជ័រ​នៅ​ចំ​ការ​កៅស៊ូ​​សេង​តា​យ​ ​មាន​ស្រុក​កំណើត​នៅ​ខេ​ត្ដ​កំពង់​ចាម​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​បណ្ដោះ​អាសន្ន​ក្បែរ​នឹង​ភូមិ​ឃុំ​កុមារី​រង​គ្រោះ​​នេះ​ដែរ​ ​។
គួរ​បញ្ជាក់​ថា​ ​ក្រោយ​ពី​ឪពុក​ម្ដាយ​កុមារី​រង​គ្រោះ​បាន​បាត់​កូន​ពី​ផ្ទះ​ ​គាត់​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរបាល​ឱ្យ​ជួយ​ស្វែង​រក​ហើយ​គ្រា​នោះ​ជន​សង្ស័យ​​លី​ ​ថេ​ង​ ​ទំនងជា​ដឹង​ខ្លួន​ក៏​បាន​រត់​គេច​ ​ខ្លួន​ទៅ​ពួន​នៅ​ក្នុង​ព្រៃ​ជ្រៅ​ ​ប៉ុន្ដែ​ដោយ​ការ​រស់​នៅ​គ្មាន​អាហារ​ក៏​បាន​ចេញ​មក​​សុំ​បាយ​អ្នក​ស្រុក​ស៊ី​ក៏​ត្រូវ​អ្នក​ភូមិ​សង្ស័យ​ ​ហើយ​បាន​ប្ដឹង​សមត្ថ​កិច្ច​នគរបាល​ឱ្យ​ចាប់​ខ្លួន​តែ​ម្ដង​ ​។
ក្រោយ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្ម​​សម្លាប់​កុមារី​រង​គ្រោះ​ប្រាកដ​មែន​។ បន្ទាប់​ពី​ការ​សារភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ក​ក្ក​ដា​ ​ជន​ជាប់​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ ​និង​ឪពុក​ម្ដាយ​កុមារី​រង​គ្រោះ​ដាក់​​ខ្នោះ​នាំ​ខ្លួន​ទៅ​កាន់​ទី​ដែល​គេ​ល្បួង​ក្មេង​​ស្រី​ទៅ​សម្លាប់​ចោល​ ​។
ស្នង​ការ​រង​ទទួល​បន្ទុក​កណ្ដាល​យុ​ត្ដិធម៌​ខេ​ត្ដ​រតន​គិរី​ ​លោក​ផែន​ ​ឌី​ណា​ ​បាន​ប្រាប់​នគរ​វ​ត្ដ​ជុំ​វិញ​ករណី​ឃាតកម្ម​លើ​កុមារី​រង​គ្រោះ​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ក​ក្ក​ដា​ថា​ ​តាម​ចម្លើយ​សារភាព​ជន​ជាប់​សង្ស័យ​ថា​ករណី​ដែល​គេ​សម្លាប់​​កុមារី​រង​គ្រោះ​ក៏​ព្រោះ​តែ​សង​សឹក​ឱ្យ​កូន​ ​របស់​ខ្លួន​ការ​ដែល​កុមារី​រង​គ្រោះ​បាន​​ច្រាន​កូន​របស់​គេ​ទម្លាក់​ពី​កាំ​ជណ្ដើរ​ឱ្យ​មាន​របួស​ ​កាល​ពី​ពេល​កន្លង​ទៅ​នោះ​​។ លោក​ស្នង​ការ​រង​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ដំបូង​ឡើយ​សមត្ថ​កិច្ច​ក៏​បាន​សន្និដ្ឋាន​ថា​ ​ជា​អំពើ​រំលោភ​រួច​សម្លាប់​ជា​ក្រោយ​ ​ក៏​​ប៉ុន្ដែ​ក្រោយ​ពី​សមត្ថ​កិច្ច​ចុះ​ពិ​និត្យ​ ​និង​​ធ្វើ​កោស​ល្យ​វិ​ច័​យ​ពី​ក្រុម​គ្រូ​ពេទ្យ​ ​បាន​អះអាង​ថា​ ​កុមារី​រង​គ្រោះ​មិន​ត្រូវ​បាន​​ជន​សង្ស័យ​រំលោភ​នោះ​ទេ​ ​ហើយ​ការ​​ដែល​ខ្លួន​កុមារី​រង​គ្រោះ​អាក្រាត​ ​ក៏​ព្រោះ​​តែ​ពេល​ឃាត​ក​ល្បួង​ទៅ​សម្លាប់​ ​គឺ​កុមារី​​រង​គ្រោះ​ស្លៀក​សំពត់​កៅស៊ូ​​។ លោក​បាន​បញ្ជាក់​ថា​ ​ការ​ដែល​សំពត់​កៅស៊ូ​នៅ​​ឆ្ងាយ​ពី​ខ្លួន​កុមារី​រង​គ្រោះ​ប្រមាណ​ជា​១០ម៉ែត្រ​នោះ​ ​គ្រា​ដែល​ឃាត​ក​បាន​សម្លាប់​​កុមារី​រង​គ្រោះ​បាន​រត់​ ហើយ​ត្រូវ​ឃាត​កដេញ​ពី​ក្រោយ​ជាន់​ឱ្យ​របូត​តែ​ប៉ុណ្ណោះ​ ​។
លោក​ផែន​ ​ឌី​ណា​ ​ស្នង​ការ​រង​ខេ​ត្ដរតន​គិរី​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ជន​ជាប់​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​មនុស្ស​ឃាត​គិត​ទុកជា​មុន​ ​ហើយ​នៅ​​ល្ងាច​ថ្ងៃ​ទី​២៧ ក​ក្ក​ដា​នេះ​ ​ត្រូវ​បាន​បញ្ជូន​ ​ទៅ​សាលា​ដំបូង​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​​រួច​ហើយ​ ​។
គួរ​បញ្ជាក់​ថា​ ​កុមារី​រង​គ្រោះ​ត្រូវ​បាន​ជន​សង្ស័យ​ល្បួង​ទៅ​សម្លាប់​ចម្ងាយ​ពី​ផ្ទះ​៥០០-៦០០ម៉ែត្រ​ ​ដោយ​ឃាត​កបាន​ប្រើ​ដំបង​ដើម​កៅស៊ូ​វាយ​បំបាក់​.ក​ ​និង​​ច្របាច់​.ក​ ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ក​ក្ក​ដា​ ​ជា​ថ្ងៃ​ដែល​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​នាំ​​គ្នា​ដើរ​រក​កូន​តែ​មិន​ឃើញ​ ​។
សាកសព​កុមារី​រង​គ្រោះ​ពេល​ដែល​​ឃាត​ក​នាំ​ទៅ​បង្ហាញ​ទី​កន្លែង​សម្លាប់​​គឺ​​សាកសព​ត្រូវ​ឃាត​ក​យក​មែក​ស្លឹក​ដើម​​កៅស៊ូ​គ្រប​ពី​លើ​រាង​កាយ​អាក្រាត​របស់​​កុមារី​រង​គ្រោះ​គ្រា​ដែល​សមត្ថ​កិច្ច​ភើច​​ទាញ​មែក​កៅស៊ូ​ចេញ​សាកសព​មាន​​សភាព​ហើម​ ​និង​សត្វ​ល្អិត​រោម​ស្ទើរ​​មើល​ពុំ​ស្គាល់​ទៅ​ហើយ​ ​៕

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.