Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

ពិភព​លោក​ព្រួយ​បារម្ភ​ពី​គ្រោះ​ធម្ម​ជាតិ​ ​​និង​ការ​អត់​ឃ្លាន​កាន់តែ​កើន​ឡើង , khmer


ថ្ងៃទី 28-07-2011 ម៉ោង 13:59:37
ជាង​ពាក់កណ្ដាល​ឆ្នាំ​២០១១ ពិភព​​លោក​ទាំងមូល​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​បង្ក​ឡើង​ដោយ​គ្រោះ​ធម្ម​ជាតិ​នៅ​គ្រប់​ទិស​ទី​
​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​​រស់​នៅ​របស់​ពលរដ្ឋ​រាប់​សិ​ប​លាន​នា​ក់​។​ ​
បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​​លោក​កំពុង​អំពាវ​នាវ​ឱ្យ​មាន​ការ​ជួយ​អ​ន្ដ​រាគ​ម​ន៍​ពី​សហ​គម​ន៍​អ​ន្ដរ​ជាតិ​ ​ពិសេស​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ ​ស្បៀង​អាហារ​នៅ​ពេល​ដែល​ពលរដ្ឋ​ ​របស់​ខ្លួន​ប្រឈម​នឹង​ការ​អត់​ឃ្លាន​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់​ទៅ​ហើយ​នោះ​ ​។ មូល​ហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះ​អត់​ឃ្លាន​ ​កើន​ច្រើន​នេះ​ដោយសារ​តែ​គ្រោះ​ធម្ម​ជាតិ​ញាំ​ញី​ឥត​ឈប់​ ​ខ្យល់​ព្យុះ​ ​ទឹក​ជំនន់​ ​រញ្ជួយ​ដី​ជា​ដើម​ ​។
នៅ​ពេល​នេះ​ ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ក៏​ដូច​ជា​អង្គ​ការ​ស្បៀង​អាហារ​ពិភព​ ​លោក​កំពុង​អំពាវ​នាវ​ឱ្យ​ប្រទេស​អភិវឌ្ឍ​ ​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​និង​ទឹក​ប្រាក់​ជា​ ​បន្ទាន់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដែល​អត់​ ​ឃ្លាន​នៅ​ជុំ​វិញ​ពិភព​លោក​ ​ពិសេស​ ​តំបន់​អា​ហ្វ្រិ​ក​ដែល​រង​គ្រោះ​រាំង​ស្ងួត​ ​យ៉ាង​ធ្ងន់​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​អាស្រ័យ​ទៅ​ ​លើ​របរ​កសិកម្ម​មិន​អាច​ប្រកប​របរ​បាន​នោះ​ ​។
គ្រាន់​តែ​នៅ​ក្នុង​ខែ​ក​ក្ក​ដា​ ​មាន​គ្រោះ​ ​រាំង​ស្ងួត​ ​គ្រោះ​ទឹក​ជំនន់​ ​ខ្យល់​ព្យុះ​ជា​ច្រើន​បាន​កើត​ឡើង​ស្ទើរ​គ្រប់​ទិស​ទី​​បំផ្លាញ​ទាំង​ទ្រព្យ​ស​ម្ប​ត្ដិ​ ទាំង​អាយុ​ជីវិត​ ​រាប់​រយ​នាក់​ ​ដូច​ជា​កម្ដៅ​កើន​ឡើង​នៅ​ ​អា​មេ​រិ​ក​ ​ខ្យល់​ព្យុះ​នៅ​ហ្វី​លី​ពី​ន​ ​ភ្លៀង​ ​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់​នៅ​កូ​រ៉េ​ជា​ដើ​ម​។​ ​
ប្រទេស​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​ ​សារ​គ្រោះ​ធម្ម​ជាតិ​យ៉ាង​ធ្ងន់​បំផុត​នៅ​ ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​នឹង​ប្រឈម​នូវ​ ​គ្រោះ​ធម្ម​ជាតិ​ធ្ងន់​ជាង​មុន​ ​ធ្វើ​ឱ្យ​អង្គ​ការ​ ​សហ​ប្រជា​ជាតិ​ត្រូវ​ត្រៀម​លក្ខ​ណៈ​ទប់​ ​ស្កាត់​នៅ​ពេល​ហេតុ​ការណ៍​អាក្រក់​មិន​ ​ទាន់​កើត​ឡើង​ដល់​ ​។
អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ប្រកាស​​ឱ្យ​ដឹង​ថា​ ​មាន​ពលរដ្ឋ​ជាង​២លាន​នាក់​ ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ​អាច​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ ​ដោយសារ​តែ​ប្រទេស​នេះ​ខ្វះ​មូល​និ​ធិ​ ​សម្រាប់​អភិវឌ្ឍ​តំបន់​ដែល​រង​គ្រោះ​ ​ដោយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១០ ។
តាម​ការិយាល័យ​សហ​ប្រតិបត្ដិ​ការ​ ​មនុស្ស​ធម៌​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​(OCHA​)បាន​បញ្ជាក់​ថា​ ​“ត្រូវ​តែ​ខិតខំ​ ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​គ្រួសារ​ជា​ច្រើន​នៅ​ក្នុង​​ប្រទេស​ប៉ា​គី​ស្ថាន​ ​ក៏​ដូច​ជា​ជួស​ជុល​​ឡើង​វិញ​នូវ​ប្រព័ន្ធ​បង្ហូរ​ទឹក​ប្រឡាយ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ផ្សេ​ងៗ​សម្រាប់​ទប់​ ​ស្កាត់​គ្រោះ​ទឹក​ជំនន់​” ។ ទន្ទឹម​នឹង​នោះ​ ​OCHA​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ​វិធី​ ​សា​ស្ដ្រ​ការពារ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​ជា​ ​បន្ទាន់​ដូច​ជា​ត្រៀម​ប៉ាត​ង់​ជួស​ជុល​ផ្លូវ​ ​ក៏​ ​ដូច​ជាស​ហ​ការ​ជាមួយ​ម​ន្ដ្រី​ក្នុង​តំបន់​ ​ដើម្បី​ជម្លៀស​ប្រជា​ពលរដ្ឋ​ពេល​ដែល​ ​ជួប​គ្រោះ​ទឹក​ជំនន់​ ​។
អង្គ​ការ​សហ​ប្រជា​ជាតិ​ក៏​បាន​ប្រកាស​ ​ផង​ដែរ​ថា​ ​ពេល​នេះ​ត្រូវ​ការ​ទឹក​ប្រាក់​ ​៦០០លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ហេ​ដ្ឋា​ រចនា​ស​ម្ព័​ន្ធ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ ​ពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​ ​។ ទន្ទឹម​នឹង​ ​នោះ​ក៏​ត្រៀម​ស្បៀង​អាហារ​សម្រាប់​ផ្ដល់​ ​ជំនួយ​ដល់​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ ​។
តាម​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ភ្លៀង​ ​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​ ​២០១០បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​ការ​ ​រស់​នៅ​របស់​ពលរដ្ឋ​ជាង​២២លាន​នាក់​ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ពី​៨-១២លាន​នាក់​ ​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ​ជា​បន្ទាន់​ ​។
គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់​បំផុត​នៅ​ក្នុង​ ​ប្រទេស​ប៉ា​គី​ស្ថាន​មិន​ធ្លាប់​មាន​ជា​ច្រើន​ ​ទស​វត្ស​កន្លង​មក​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ ​រាប់​ពាន់​ខ្នង​ ​បំផ្លាញ​ស្ពាន​ ​ផ្លូវ​ ​ផល​ដំណាំ​ ​ ​សត្វ​ចិញ្ចឹម​ ​។ គ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​ ​២០១០ ធ្វើ​ឱ្យ​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ជិត​២ ពាន់​នាក់​បាត់បង់​ជីវិត​ ​។

នៅ​ពេល​នេះ​ ​ប្រទេស​ជា​ច្រើន​កំពុង​ ​ចាត់​វិធាន​ការ​ទប់​ស្កាត់​គ្រោះ​ទឹក​ជំនន់​ ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ ​ប្រទេស​របស់​ខ្លួន​ ​ដោយ​ពេល​នេះ​មាន​ ​គ្រោះ​ទឹក​ជំនន់​បាន​កើត​ឡើង​ជា​ច្រើន​នៅ​ ​ជុំ​វិញ​ពិភព​លោក​ ​សម្លាប់​មនុស្ស​រាប់​ ​ពាន់​នាក់​ជុំ​វិញ​ពិភព​លោក​ ​។
អ​.ស​.ប​.កោះ​ប្រជុំ​ជា​បន្ទាន់​ពី​គ្រោះ​ ​អត់​ឃ្លាន​នៅ​ទ្វីប​អា​ហ្វ្រិ​ក​

អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​កោះ​ប្រជុំ​​ជា​បន្ទាន់​មួយ​នៅ​ទី​ក្រុង​រូ​ម​ប្រទេស​អ៊ី​តា​​លី​ ​ដើម្បី​អំពាវ​នាវ​ឱ្យ​ក្រុម​ជំនួយ​អ​ន្ដរ​ជាតិ​ផ្ដល់​ជំនួយ​នូវ​ទឹក​ប្រាក់​រាប់​សិ​ប​លាន​ ​ដុល្លារ​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ទ្វីប​ ​អា​ហ្វ្រិ​ក​ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​អត់​ ​ឃ្លាន​យ៉ាង​ធ្ងន់​ ​។
ធនាគារ​ពិភព​លោក​បាន​សន្យា​ផ្ដល់​ ​ជំនួយ​នូវ​ទឹក​ប្រាក់​៥០០លាន​ដុល្លារ​ ​ក្នុង​នោះ​១២លាន​សម្រាប់​ផ្ដល់​ជា​បន្ទាន់​ដល់​ ​តំបន់​ដែល​រង​គ្រោះ​ធ្ងន់​ជាង​គេ​បំផុត​ ​ចំណែក​ទឹក​ប្រាក់​ផ្សេង​ទៀត​នឹង​ផ្ដល់​ទៅ​ ​តាម​គម្រោង​ផ្សេ​ងៗ​មាន​រ​យៈ​ពេល​យូរ​ ​សម្រាប់​ជួយ​ដល់​ប្រជា​ជន​ទ្វីប​អា​ហ្វ្រិ​ក​។​
រដ្ឋ​ម​ន្ដ្រី​ក្រសួង​កសិកម្ម​ ​ឧស្សាហ​កម្ម​ ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គ​ការ​ ​សហ​ប្រជា​ជាតិ​និង​អង្គ​ការ​ស្បៀង​អាហារ​ ​និង​កសិកម្ម​ពិភព​លោក​(FAO​)បាន​ជួប​ ​ប្រជុំ​ជា​បន្ទាន់​មួយ​ស្វែង​រក​ជំនួយ​ពី​សហ​ ​គម​ន៍​អ​ន្ដរ​ជាតិ​ជួយ​ដល់​តំបន់​ដែល​រង​ ​គ្រោះ​រាំង​ស្ងួត​ធ្ងន់​ជាង​គេ​បំផុត​រ​យៈ​ពេល​ ​៦០ឆ្នាំ​កន្លង​មក​នៅ​តំបន់​ទ្វីប​អា​ហ្វ្រិ​ក​ ​។ មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ ​អគ្គ​នាយក​FAO​ ​លោក​Jacques​ ​Diouf​ ​បាន​បញ្ជាក់​ថា​ ​គ្រោះ​អត់​ឃ្លាន​កំពុង​រាល​ ​ដាល​នៅ​បណ្ដា​ប្រទេស​ទ្វីប​អា​ហ្វ្រិ​កបាន​ ​ក្លាយ​ទៅ​ជា​គ្រោះ​អត់​ឃ្លាន​ដ៏​ធ្ងន់​ជាង​គេ​ ​បំផុត​នៅ​លើ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​អង្គ​ការ​មនុស្ស​ធម៌​គ្មាន​សមត្ថ​ភាព​ ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ពួក​គេ​ឡើ​យ​។​ ​ទន្ទឹម​ ​នឹង​នោះ​FAO​ក៏​បាន​អំពាវ​នាវ​ដល់​សហ​ ​គម​ន៍​អ​ន្ដរ​ជាតិ​ឱ្យ​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ ​ជួយ​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ទ្វីប​ ​អា​ហ្វ្រិ​ក​ ​។

តាម​ប្រសាសន៍​របស់​លោក​Diouf​ ​ក្នុង​រ​យៈ​ពេល​មួយ​ឆ្នាំ​ខាង​មុខ​នេះ​តំបន់​​អា​ហ្វ្រិ​ក​ត្រូវ​ការ​ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ​១,៦ពាន់​លាន​ដុល្លារ​ ​ដើម្បី​កែ​ ​ប្រែ​គ្រោះ​អត់​ឃ្លាន​ ​។
តាម​ការ​ប៉ាន់​ប្រមាណ​ ​ចំនួន​ជន​រង​ ​គ្រោះ​នៅ​ក្នុង​គ្រោះ​អត់​ឃ្លាន​នោះ​កើន​ ​ដល់​១១លាន​នាក់​នៅ​តាម​បណ្ដា​ប្រទេស​ ​ដូច​ជា​សូ​ម៉ា​លី​ ​អេ​ត្យូ​ពី​ ​និង​កេ​ន​យ៉ា​ ​។ តាម​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​ ​ស​ង្គ្រា​ម​ស៊ី​វិល​នៅ​សូ​ម៉ា​លី​ ​ជាមួយ​នឹង​ ​ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត​យ៉ាង​ធ្ងន់​ ​ធ្វើ​ឱ្យ​ តម្លៃ​ស្បៀង​អាហារ​កើន​ខ្ពស់​រហូត​ដល់​ ​២៤០ភាគ​រយ​ក្នុង​ឆ្នាំ​កន្លង​មក​ ​។
កង្វល់​ដ៏​ធំ​បំផុត​របស់​អង្គ​ការ​សហ​ ​ប្រជា​ជាតិ​និង​អង្គ​ការ​ផ្ដល់​ជំនួយ​មនុស្ស​ ​ធម៌​នានា​កាន់តែ​ព្រួយ​បារម្ភ​នោះ​ ​គឺ​​ប្រទេស​អភិវឌ្ឍ​ធ្វើ​ព្រងើយ​ ​បែរ​ខ្នង​ ​ចំពោះ​គ្រោះ​អត់​ឃ្លាន​ដែល​កំពុង​តែ​រីក​ ​រាល​ដាល​នៅ​ជុំ​វិញ​ពិភព​លោក​នោះ​ ​។ ប្រសិនបើ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​ទេ​ ​នោះ​ ​គ្រោះ​ធម្ម​ជាតិ​នឹង​សម្លាប់​មនុស្ស​ ​រាប់​សិ​ប​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗភាគ​ច្រើន​ដោយសារ​តែ​គ្រោះ​អត់​ឃ្លាន​ ៕

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.