Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

ពីរនាក់​​ប៉ង​ធ្វើ​អត្ត​ឃាត​​ ម្នាក់​ខឹង​​សង្សារបែក​ចិត្ត​​ ម្នាក់​​ខឹង​ប្តី​មាន​ស្រី​ , khmer


ខេត្ត​​ប៉ៃ​លិន​ ៖ ​នៅ​ក្នុងថ្ងៃតែមួយ​មាន​​មនុស្ស​​២​នាក់​បាន​លេបថ្នាំធ្វើអត្តឃាត​ក្នុង​ករណី​ ដោយ​ឡែក​ពីគ្នា ដែល​ករណីទី១ យុវ​ជន​ម្នាក់​ឈ្មោះ​លី លីត អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​សិរី​មង្គល សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន បាន​ផឹក​ថ្នាំ​បំពុល​ស្មៅ​ប្រភេទ «ទឹកឃ្មុំ» អស់ជិត​កន្លះ​លីត្រប៉ង​ធ្វើ​អត្តឃាត ព្រោះខឹង​សង្សារបែក​ចិត្ត​ទៅ​ស្រឡាញ់​អ្នក​ផ្សេង។ ឯ​ករណីទី២ ស្រ្តីឈ្មោះ​ឡាយ ស្រីមុំ អាយុ២៤ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានលេបថ្នាំប៉ារ៉ា​សេតា​ម៉ុលអស់៣០​គ្រាប់​ប៉ង​ធ្វើ​អត្ត​ឃាត​ដែរ ព្រោះតែខឹងប្តីលួចទៅមានស្រីផ្សេង។ ហេតុ​ការណ៍​នេះ​បានកើតឡើងកាលពីថ្ងៃទី១៥ សីហា ឆ្នាំ​២០១១ ​ហើយ​ជន​រងគ្រោះ​ត្រូវបានក្រុម​សាច់​​ញាតិ​​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ​និង​រួចផុតពីគ្រោះ​ថ្នាក់​ដល់អាយុ​ជីវិត ។

តាម​យុវជន​ឈ្មោះ​លី លីត និយាយថា សង្សារ​របស់ខ្លួន​ឈ្មោះ​ឌួន រី អាយុ១៧ឆ្នាំ រស់​នៅ​ខេត្ត​ពោធិ៍សាត់ តែមកស៊ីឈ្នួលចាំចម្ការ​ឲ្យ​គេ និងបាន​ជួបជាមួយខ្លួននៅខេត្តប៉ៃលិន ហើយ​​ក្រោយ​ពីធ្វើការជាមួយគ្នាក៏ចាប់ចិត្ត​ស្រឡាញ់គ្នា​​មាន​រយៈពេល១ឆ្នាំ ហើយ​បើគិត​មក​ដល់​​បច្ចុ​ប្បន្ន​។ បន្ទាប់ពីស្រឡាញ់គ្នាហើយ បែរ​ជា​នាង​ជា​សង្សារនិយាយថា «ខ្លួនមិនសង្ហា និងមិនសម ដោយប្រាប់ថាសុំ​បែក​ផ្លូវគ្នា ព្រោះ​យើងបាន​ស្រឡាញ់​គ្នាត្រឹមតែ​ចិត្តនិង​ចិត្ត​ប៉ុណ្ណោះ» និង​មិន​អាច​បន្ត​ទៀតបានទេ។ ទោះ​បី​ជា​យ៉ាងណា​ រូប​គេ​មិន​បានខ្វល់​នឹង​ពាក្យសំដី​របស់​នាងជាសង្សារ​នោះទេ ព្រោះរូបគេ​ស្រឡាញ់​នាង​ខ្លាំង​ណាស់ ព្រមទាំង​បានប្រគល់​បេះដូង​ដែល​ស្មោះ និង​សេច​ក្តី​ស្នេហា​ធំជាង​មេឃ​​ឲ្យនាងអស់ហើយ។ ដោយ​មិន​ដាច់​ចិត្តពី​នាង​ ខ្លួន​ក៏នៅតែបន្តជិត​ស្និទ្ធជា​មួយ​​នាង​ដដែល ចំណែកនាងជាសង្សារ​បែរជា​បញ្ឈឺចិត្ត​ដោយ​យកបុរសម្នាក់ទៀត ​ត្រូវជាបង​ប្រុសបង្កើត​របស់​ខ្លួន​ឈ្មោះ​លី លីម អាយុ​៣០​ឆ្នាំ មកបញ្ឈឺ​ខ្លួនទៅវិញ។

យុវជន​លី លីត បាន​រៀបរាប់​ទៀតថា ដោយ​គិតថា ខ្លួនគ្មានន័យអ្វីទៀតក៏​ចង់​បញ្ចប់​ជីវិតខ្លួន​ឯង​ដោយផឹកថ្នាំបាញ់ស្មៅ​អស់​ប្រហែលកន្លះលីត្រ។ ក្រោយ​ពីផឹកហើយ​​មាន​អាការ​មិន​ស្រួល​ក៏រត់ទៅផ្ទះមេភូមិឲ្យជួយ​​ ហើយ​ពេល​ទៅដល់ផ្ទះមេភូមិ​ ​ក៏ប្រាប់ពីបញ្ហារបស់​ខ្លួន បន្ទាប់មកមេភូមិ​ក៏ប្រញាប់​នាំ​មក​កាន់​មន្ទីរ​ពេទ្យបង្អែកខេត្តជាបន្ទាន់។ ក្រោយ​ពី​ពេទ្យ​ធ្វើ​ការ​ជួយសង្គ្រោះដោយលាងក្រពះ​រួច​​ខ្លួន​ក៏​យល់​​ឃើញ​​ឡើង​​វិញ​ថា ​មិន​ត្រូវ​គិតខ្លីដូចនេះ​ឡើយ​ ព្រោះជា​អំពើ​ឆោតល្ងង់ខ្វះអីប្រុសពេញ​ដី ស្រី​ពេញ​​នគរ​នោះ ហើយ​ល្អ​ដែរ ដែល​អតីត​សង្សារ​​​ក្លាយ​ជា​បង​ថ្លៃ​​ បើ​សិន​ជា​នាង​ពិតជា​ស្រឡាញ់​បង​ប្រុស​​រ​បស់​ខ្លួន​ពិតមែន ។

ដោយឡែក​ស្ត្រី​ឈ្មោះ​ឡាយ ស្រីមុំ ដែល​លេប​ថ្នាំ ប៉ារ៉ាសេតាម៉ុល អស់​៣០គ្រាប់ដើម្បីធ្វើ​អត្ត​ឃាត​ ព្រោះ​ខឹងប្តីទៅមានស្រីថ្មីបាន​និយាយ​ថា ប្តី​របស់នាងធ្លាប់មានស្រីក្រៅម្តងរួច​មក​ហើយ​។ កាលនោះ​ប្តី​នាង​ឈ្មោះ​ឆាក់ ខាណន់ អាយុ​២៧​ឆ្នាំ បានស្រឡាញ់គ្នាលួចលាក់ ជា​មួយ​ស្រ្តី​ម្នាក់​ឈ្មោះ​ញ៉ែម រាត្រី ដែលត្រូវជាបងប្អូន​ជីដូន​មួយ​របស់នាង ប៉ុន្តែការអត់ទ្រាំរបស់នាង​​ធ្វើ​ឱ្យ​​រឿង​រា៉វនោះបានកន្លងទៅ។ ប៉ុន្តែមិនយូរ​ប៉ុន្មាន​​ប្តី​នាង​ក៏លួចលាក់មានស្រីថ្មីជាលើកទីពីរ​ទៀតតាម​រយៈ​ការលេង​ហ្វេស​ប៊ុក ដោយ​កំពុង​​មាន​ទំនាក់​ទំនងជា​មួយស្ត្រីខ្មែរម្នាក់រស់នៅ​ប្រទេស​បារាំង។ ដោយអត់ទ្រាំមិនបានដែល​ឃើញ​ប្តី​មាន​ស្រីថ្មី​បែប​នេះ ទើបនៅម៉ោង២​រសៀល ថ្ងៃ​ទី១៥ សីហា នាងបានយកថ្នាំ​​បា៉រា៉​សេតា​ម៉ុល​ចំនួន​៣០​គ្រាប់​មកលេប ដើម្បី​បញ្ចប់​ជីវិត​របស់​ខ្លួន។ បន្ទាប់ពីលេបបាន​បន្តិច​ស្រាប់​តែចាប់​ផ្តើម​ទន់ដៃទន់ជើង ហើយខណៈពេល​នាង​លេប​ថ្នាំ​ប្តី​របស់​នាងក៏នៅទីនោះដែរ ​តែ​​មិន​​​រវី​រវល់​អើ​ពើ​ឃាត់​ឡើយថែមទាំងដើរចេញ​បាត់​ទៀត។

ពេលនោះម្តាយកេ្មករបស់​នាង​ឈ្មោះសាយ ផល អាយុ៤៤ឆ្នាំ ចូលមកដល់​ឃើញ​​នាង​កំពុង​ដេក​ដួល​ក៏ប្រញាប់ស្ទុះស្ទានាំនាងមកកាន់​មន្ទីរ​ពេទ្យបង្អែកខេត្ត ហើយពេលមកដល់មន្ទីរពេទ្យ នៅម៉ោង៥ល្ងាចគ្រូពេទ្យក៏បានជួយសង្គ្រោះ​ដោយលាងក្រពះដើម្បីបន្សាបថ្នាំ។ រហូតមក​ដល់​ពេលនេះ​នាង​បានប្រសើរ​ឡើងហើយ ប៉ុន្តែ​ប្តីរបស់នាងមិនបានមកមើល​ទេ គឺមានតែម្តាយ​ក្មេក​ប៉ុណ្ណោះ។

នាង​ឡាយ ស្រី​មុំបានបន្តថា នាងនឹងឈប់​លេបថ្នាំ​សម្លាប់​ខ្លួន​ទៀតហើយ ព្រោះនៅ​អាណិត​​​កូន​ដែល​នៅតូចមិនទាន់ដឹងក្តី ទោះជា​គ្មាន​ប្តីរបស់​នាង​ក៏ត្រូវតែព្យាយាម​ចិញ្ចឹម​កូន​រហូត​ដល់ធំ​ដែរ។ លោក​គ្រូ​ពេទ្យបាននិយាយថា ប្រជា​ពល​រដ្ឋ​គួរ​ចៀសវាង​ការលេបនិងផឹក​ថ្នាំពុល ព្រោះ​យើងនៅ​មាន​អនាគតវែងឆ្ងាយ ​គួរ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ហើយ​រក​វិធីដោះ​ស្រាយ៕

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.