Lirik Lagu Sinopsis Film Gaya Hidup
Blackberry LG Mobile Nokia Samsung Sony Ericsson
Klasemen L.Italia Klasemen L.Inggris Jadwal Liga Italia Jadwal Liga Inggris
Resto Enak di Jakarta Resto Romantis di Jkt Hokben Delivery Bakmi GM Delivery PHD - Pizza Hut

ក្រុម​អន្ធ​ពាល​៣នាក់​វាយ​ស្ដ្រី​មេម៉ាយ​កូន​៥សន្លប់​រួច​រំលោភ​បូក​ , khmer


ថ្ងៃទី 17-08-2011 ម៉ោង 08:39:58
ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​៖ ស្ដ្រី​វ័​យ​ ​ចំណាស់​ម្នាក់​ត្រូវ​ក្រុម​អន្ធ​ពាល​៣ នាក់​រំលោភ​យ៉ាង​ព្រៃ​ផ្សៃ​ហើយ​ ​មុន​ពួក​ ​គេ​រំលោភ​ម្ដង​ម្នា​ក់ៗ​នោះ​ ​គឺ​ជន​អន្ធ​ពាល​ ​បាន​វាយ​ស្ដ្រី​រង​គ្រោះ​ឱ្យ​សន្លប់​រួច​ទើប​ ​ធ្វើ​សកម្មភាព​ម្ដង​ម្នា​ក់ៗ​ជា​ក្រោយ​ ​។

ហេតុ​ការណ៍​ដ៏​ព្រៃ​ផ្សៃ​នេះ​បាន​កើត​ ​ឡើង​កាល​ពី​អធ្រាត្រ​ថ្ងៃ​ទី​១៤ ខែ​សីហា​ ​វេលា​ម៉ោង​៣ទៀប​ភ្លឺ​ ​នៅ​ចំណុច​ហាង​ ​ស្រា​ផ្ដិល​មួយ​ ​ស្ថិត​ក្នុង​ភូមិ​គីឡូម៉ែត្រ​ ​លេខ​៤ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេ​ត្ដ​ ​បន្ទាយ​មាន​ជ័យ​ ​។

ក្រោម​ការ​ជ្រោមជ្រែង​ពី​អង្គ​ការ CWCC ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​នាំ​មក​ប្ដឹង​ ​សមត្ថ​កិច្ច​នគរបាល​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ ​សីហា​ ​ក្នុង​ប្រយោជន៍​ដើម្បី​ឈាន​ដល់​ ​ការ​ឃាត់​ខ្លួន​ជន​អន្ធ​ពាល​ ​ដែល​បាន​ ​រំលោភ​ទៅ​លើ​ស្ដ្រី​រង​គ្រោះ​នោះ​ ​។

បន្ទាប់​ពី​ប្ដឹង​សមត្ថ​កិច្ច​នៅ​ល្ងាច​ថ្ងៃ​ទី​ ​១៥ សីហា​ ​ជន​សង្ស័យ​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ ​និង​២នាក់​ទៀត​បាន​រត់​គេច​ខ្លួន​ ​ហើយ​ ​សមត្ថ​កិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ប​ន្ដ​ទៀត​ ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា​ ​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ​វុ​ធ​ ​វាន់​ថា​ ​អាយុ​៤០ឆ្នាំ​ ​ជា​ស្ដ្រី​មេម៉ាយ​ ​កូន​៥ រស់​នៅ​ស្រុក​ថ្ម​គោល​ ​ខេ​ត្ដ​បាត់​ ​ដំបង​ ​គាត់​មក​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ដើម្បី​ ​ស្វែង​រក​ការងារ​ធ្វើ​ខាង​លើ​ ​។

ម​ន្ដ្រី​នគរបាល​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ ​ដែល​បាន​ចាប់​ខ្លួន​មាន​ឈ្មោះ​ខេ​ង​ ​ថា​ ​អាយុ​២៥ឆ្នាំ​ ​មាន​អ​សយ​ដ្ឋា​ន​នៅ​ភូមិ​ ​កើត​ហេតុ​ខាង​លើ​ ​ហើយ​បើ​តាម​ចម្លើយ​ ​ជន​ត្រូវ​ចាប់​ខ្លួន​បាន​ឱ្យ​ដឹង​ថា​ ​គ្នា​គេ​២ នាក់​ទៀត​មាន​ឈ្មោះ​ក្អា​ ​និង​ម្នាក់​ទៀត​ ​ឈ្មោះ​ ​វិត​ ​។

លោក​អ៊ំ​ ​សុផល​ ​អធិការ​នគរបាល​ ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឱ្យ​ដឹង​ថា​ ​ជន​ជាប់​ ​សង្ស័យ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​បណ្ដឹង​ ​របស់​ស្ដ្រី​រង​គ្រោះ​ជន​សង្ស័យ​ត្រូវ​បាន​ ​ចាប់​ខ្លួន​ផង​ដែរ​ ​។

ស្ដ្រី​មេម៉ាយ​ដែល​ត្រូវ​ក្រុម​អន្ធ​ពាល​ ​វាយ​ឱ្យ​សន្លប់​រួច​យក​ទៅ​រំលោភ​នោះ​បាន​ ​ឱ្យ​ដឹង​ថា​ ​ក្នុង​យប់​កើត​ហេតុ​ ​គាត់​បាន​ ​ដើរ​ទៅ​ហាង​លក់​ស្រា​ផ្ដិល​២នាក់​ស្ដ្រី​ម្នាក់​ ​ទៀត​ ​ហើយ​ពេល​ទៅ​ដល់​ហាង​លក់​ស្រា​ ​គាត់​ក៏​បាន​ឃើញ​យុ​វ​ជន​៣នាក់​កំពុង​ ​អង្គុយ​ផឹក​ស្រា​នៅ​ទី​នោះ​ ​។ ពេល​នោះ​ពួក​ ​គេ​បាន​សុំ​បារី​ពី​គាត់​ជក់​ ​ហើយ​ពេល​យក​ ​បារី​ទៅ​ជក់​ ​ពួក​វា​ក៏​បាន​ចាប់​បី​គាត់​យក​ ​ទៅ​ព្រែក​ស្មៅ​ខាង​ក្រោយ​ហាង​ ​បម្រុង​ ​រំលោភ​ ​ប៉ុន្ដែ​គាត់​បាន​ប្រាប់​ពួក​វា​ថា​ ​កុំ​រំលោភ​គាត់​អី​ ​ព្រោះ​គាត់​កើត​អេ​ដ​ស៍​ ​។ ទោះបីជា​គាត់​បាន​ប្រាប់​បែប​នេះ​ក៏​ដោយ​ ​ក៏​ពួក​វា​នៅ​តែ​បង្ខំ​ចាប់​រំលោភ​ដដែល​ ​ជាមួយ​នោះ​គាត់​ខំ​រើប​ម្រះ​ពួក​គេ​បាន​ ​វាយ​គាត់​ឱ្យ​សន្លប់​នៅ​ខ​ណៈ​នោះ​តែ​ម្ដង​ ​។

ស្ដ្រី​រង​គ្រោះ​បាន​ប​ន្ដ​ទៀត​ថា​ ​ក្រោយ​ ​ពី​គាត់​ដឹង​ខ្លួន​ឡើង​វិញ​ ​គាត់​មាន​ការ​ឈឺ​ ​ចាប់​យ៉ាង​ខ្លាំង​ផង​ដែរ​ ​។

ម​ន្ដ្រី​នគរបាល​បាន​ឱ្យ​ដឹង​ថា​ ​ជន​ជាប់​ ​សង្ស័យ​ដែល​បាន​ចាប់​ខ្លួន​ត្រូវ​បញ្ជូន​ ​ទៅ​សាលា​ដំបូង​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​ស្រប​ពេល​ដែល​ជន​សង្ស័យ​២នាក់​ទៀត​ ​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​នៅ​ឡើ​យ​៕

0 komentar:

Post a Comment

Give Your Comment And We Will Response You With Happy. No Moderation Comment, just Do Folow ^_^

 
Copyright Onlinesing © 2010 - All right reserved - Using Blueceria Blogspot Theme
Best viewed with Mozilla, IE, Google Chrome and Opera.